ជម្រើសបច្ចេកទេសសម្រាប់ការថតសាត្រាស្លឹករឹត

ម្យ៉ាង ការ​ហាមឃាត់​ដែល​ក្រុម​ការងារ​របស់ EFEO-FEMC បាន​កំណត់​ចំពោះ​ខ្លួន​ឯង​ផ្ទាល់​ថា​មិន​ត្រូវ​យក​ចេញ​ជា​ដាច់ខាត ​នូវ​សាត្រា​ស្លឹករឹត​ណាមួយ​ពី​កន្លែង​​ដើម​របស់​វា និង​ការ​ដែល​អ្នក​រក្សា​សាត្រា​​ពិត​ជា​មិន​ចូល​ចិត្ត​​ប្រគល់​ឯកសារ​ទាំង​នោះ​ទៅ​ឲ្យ​នរណា​ម្នាក់ ហើយ​ម្យ៉ាងទៀត​គឺ​ឆន្ទៈ​ចង់​ថត​សាត្រា​ទាំង​នោះ​ជា​ហ្វីល​នៅ​កម្ពុជា​ផ្ទាល់ ទាំង​អស់​នេះ​ទាមទារ​ឲ្យ​យើង​ធ្វើ​ជម្រើស​​បច្ចេកទេស​ដ៏​ច្បាស់លាស់់ និង​ទាមទារ​ឲ្យ​បុគ្គលិក​ខ្មែរ​ទទួល​បាន​ការ​​​បណ្តុះបណ្តាល​យ៉ាង​ម៉ត់ចត់ ដើម្បី​ធ្វើ​ការងារ​នៅ​នឹង​​វត្ត​អារាម​ផ្ទាល់។ ដូច្នេះ យើង​ត្រូវ​ប្រើ​សម្ភារៈ​ដែល​មាន​ទម្ងន់​​ស្រាលល្មម ដើម្បី​ថត​អត្ថបទ​សាត្រា​ស្លឹករឹត​នៅ​លើ​សន្លឹក​​ស្លឹករឹត ដោយ​មិន​ចាំបាច់​ខ្ចី​​សាត្រា​ស្លឹករឹត​ទាំង​នោះ​ចេញ​ក្រៅ​ឡើយ។

ដើម្បី​ធ្វើ​ការងារ​នេះ យើង​បាន​សម្រេច​​ថត​​សាត្រា​ស្លឹករឹត​តាម​បែប​​ធម្មតា ដោយ​ប្រើ​ម៉ាស៊ីន​ថតរូប​ធម្មតា (Nikon F3) ដែល​មាន​ហ្វ្លាស់។ ហ្វីល​ដែល​យើង​យក​មក​ប្រើ​ ​គឺ​ហ្វីល​ពណ៌​ស​​ខ្មៅ​​ប្រភេទ Technical-Pan de Kodak ដើម្បី​ថត​ឯកសារ និង​ហ្វីល​ពណ៌​ស​​​ខ្មៅ​ប្រភេទ Kodalite សម្រាប់​ការ​ថត​ចម្លង។

ការ​ផ្តិត​ហ្វីល​ទាំង​អស់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​មន្ទីរ​ពិសោធន៍​រូបថត​របស់ EFEO-FEMC ដែល​ដំបូង​ស្ថិតនៅ​ក្នុង​ព្រះ​បរមរាជវាំង ហើយ​ចាប់​ពី​ឆ្នាំ​១​៩​៩​៩​មក ស្ថិតនៅ​ក្នុង​វត្ត​ឧណ្ណាលោម។